អវត្តមានរបស់ Honda ជារឿងខកចិត្តសម្រាប់ក្រុមទីម័រខាងកើត មុនជួបក្រុមគោព្រៃកម្ពុជាស្អែកនេះ!

នូ មករា October 11, 2018


ភ្នំពេញ: យោងតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើតនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាគឺលោក Keisuke Honda នឹងត្រូវអវត្តមានដោយមិនបានចូលរួមដឹកនាំកូនក្រុមរបស់ខ្លួនផ្ទាល់បានឡើយនៅក្នុងការប្រកួតនាថ្ងៃស្អែកនេះ ។

ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើតបានបញ្ជាក់ថា កូនក្រុមរបស់លោកមានបំណងចង់ជួប ក៏ដូចជាថតរូបជាក្រុមជាមួយកីឡាករលំដាប់ពិភពលោករូបនេះ ប៉ុន្តែបានត្រឹមខកចិត្តក្រោយទទួលដំណឹងថា លោក Honda មិនបានមកដឹកនាំការប្រកួតទី២នេះទេ ដោយប្រគល់ភារកិច្ចនេះដល់ លោក Felix វិញ ។ យ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះបានបន្ថែមថា ជំនួបជាមួយក្រុមកម្ពុជានឹងមានការលំបាកដោយហេតុតែក្រុមកម្ពុជាមានទម្រង់លេងល្អជាងមុន និងមិនអាចធ្វេសប្រហែសបានឡើយ ៕

អត្ថបទ: មករា

មតិយោបល់