ទៀត គីមហេង លេចមុខនៅវិសាខា ខណៈមិត្តរួមក្រុមបាទី ៣រូបចូលរួមជាមួយបឹងកេតជាបន្តបន្ទាប់!

នូ មករា October 5, 2018


ភ្នំពេញ៖ យុវជន ទៀត គីមហេង ទើបតែបានបង្ហាញខ្លួនក្នុងពិធីជួបជុំគ្រួសារវិសាខាកាលពីពេលថ្មីៗនេះដែលបានបង្កើតឲ្យមានចម្ងល់មួយថា រូបគេអាចនឹងចូលរួមជាមួយក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជានេះនារដូវកាលក្រោយឬយ៉ាងណា? ស្របពេលដែលមិត្តរួមក្រុមសាលាបាទីរបស់គេ ៣រូបបានចូលរួមជាមួយក្លឹបបឹងកេតជាបន្តបន្ទាប់នោះ ។

គួរបញ្ជាក់ថា នាពេលកន្លងមក អតីតខ្សែបម្រើឆ្នើមក្នុងក្រុមជម្រើសជាតិកម្ពុជា U16 រូបនេះធ្លាប់បានបង្ហើបថា មានក្លឹបបាល់ទាត់ ៤ បានទាក់ទងមករូបគេ ប៉ុន្តែ គីមហេង មិនទាន់សម្រេចចិត្តនៅឡើយទេ ដោយចង់ផ្តោតលើការសិក្សាសិន ។

សូមបញ្ជាក់ថា តាមគោលការណ៍ យុវជនសាលាបាល់ទាត់ជាតិបាទីអាចចាកចេញពីសាលាបាននៅពេលដែលពួកគេមានអាយុ ១៨ឆ្នាំ ឬក្រោយប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចប់ជាស្ថាពរ ប៉ុន្តែក៏អាចមានករណីស្នើសុំចាកចេញមុនកាលកំណត់បានដែរដូចជាកីឡាករ សាន គីមហេង ដែលបានចូលរួមជាមួយក្រុមវិសាខាជាដើម ។ គួរបញ្ជាក់ដែរថា មកទល់ពេលនេះមានយុវជនពីសាលាបាល់ទាត់ជាតិបាទី ៣រូបហើយបានសម្រេចចូលរួមជាមួយបឹងកេតដូចជា អ្នកចាំទី ហុល គីមហ៊ុយ ព្រមទាំងខ្សែការពារ សឿត ណាវ៉ា និង ទេស សម្បត្តិ ៕

អត្ថបទ៖ មករា

មតិយោបល់