បឹងកេត បន្ថែមសមាជិកថ្មីជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី!

នូ មករា October 4, 2018


ភ្នំពេញ៖  ក្លឹបបាល់ទាត់បឹងកេតដែលជាជើងឯករងលីគកំពូលកម្ពុជាឆ្នាំ២០១៨ ទើបតែបានប្រកាសពីការចូលរួមរបស់សមាជិកថ្មីមួយរូបទៀតគឺ ខ្សែការពារ សឿត ណាវ៉ា ដែលជាអតីតយុវជននៅសាលាបាល់ទាត់ជាតិបាទី និងទើបតែជួយឲ្យក្រុម U-18 បាទី បានលើកពានសម្តេចតេជោហ៊ុន សែន ថ្នាក់ខេត្តកាលពីពេលថ្មីៗនេះ ។

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា U-16 រូបនេះនឹងពាក់អាវលេខ ៥ ជាមួយក្រុមបឹងកេតជំនួសកីឡាករ សុខ សុវណ្ណ ដែលចូលរួមជាមួយក្រុមវិសាខាកាលពីពាក់កណ្តាលរដូវកាលឆ្នាំ២០១៧ នេះ ។ គួររំលឹកដែរថា សឿត ណាវ៉ា គឺជាសមាជិកចំណូលថ្មីទី២ របស់បឹងកេតបន្ទាប់ពីអ្នកចាំទី ហ៊ុល គីមហ៊ុយ ដែលចូលមកជំនួសតំណែងអ្នកចាំទីស៊ូ យ៉ាទី នោះ ៕

អត្ថបទ៖ មករា

 

មតិយោបល់