ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយកីឡាករបរទេស ៣រូប
នូ មករា October 4, 2018
ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា ក្លឹបដែលមានមូលដ្ឋាននៅដែនដីព្រំដែនមួយនេះបានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស ៣រូបគឺខ្សែប្រយុទ្ធ Sergio Barboza, ខ្សែបម្រើ Ryota Ishikawa និងអ្នកចាំទី Asnin Dzmitry ហើយក្រោយលីគកំពូលកម្ពុជាបានបញ្ចប់ជាស្ថាពររួចមក ។
ការរុះរើក្រោយចប់រដូវកាលនេះបានធ្វើឡើងបន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀងហាក់មិនទទួលបានលទ្ធផលល្អទេនៅក្នុុងឆ្នាំនេះពោលគឺឈរនៅចំណាត់ថ្នាក់លេខ៦ នៃលីគកំពូល និងបានឆ្លងចូលត្រឹមវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍សម្តេចតេជោហ៊ុន សែន ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិអៀរឡង់ដែលមានអាជ្ញាប័ណ្ណកម្រិត Aគឺ លោក Conor Nestor ៕
អត្ថបទ៖ មករា