កីឡាករបឹងកេត និងប៉ូលិស ២រូបត្រូវបានកោះហៅប្រមូលផ្ដុំជម្រើសជាតិហ្វូតសាល

នូ មករា October 4, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចំនួន ៥០នាក់ ដើម្បីធ្វើតេស្ដសមត្ថភាពត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលគ្រោងចាប់ផ្ដើមនាពេលខាងមុខ ។

ប៉ុន្ដែក្នុងបញ្ជីឈ្មោះនោះ បានបង្កនូវការចាប់អារម្មណ៍មួយ ក្រោយគេឃើញវត្តមានកីឡាករក្លឹបបឹងកេត និងក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ២រូប ក៏ត្រូវបានកោះហៅធ្វើតេស្ដផងដែរ ។

ចំពោះកីឡាករសមាជិកក្លឹបទីលានធំ ដែលត្រូវបានកោះហៅប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិលើទីលានតូចនេះ រួមមានកីឡាករ ឪ ភារុណ ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេត និងកីឡាករ ជ័យ ចិត្រា ខ្សែបម្រើក្លឹបប៉ូលិស ខណៈ ចិត្រា ក៏កីឡាករម្នាក់ ត្រូវបានលោក Honda កោះហៅចូលជម្រើសជាតិក្រុមធំ កាលពីជួបជាមួយម៉ាឡេស៊ីផងដែរ ។

រីឯកីឡាករផ្សេងៗ ត្រូវបានកោះហៅពីក្លឹបសមាជិកលីគហ្វូតសាលឆ្នាំ២០១៨ ចំនួន ១០ក្លឹប ក្នុងនោះក្លឹបសសយក.កំចាយមារ, ដោនថោន និងក្លឹប Home Sport គឺមានសមាជិកជាប់ច្រើនជាងគេ ។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករទាំង ៥០នាក់ ខណៈការប្រមូលផ្ដុំធ្វើតេស្ដ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៥-០៦ ខែតុលាចុងសប្ដាហ៍នេះ៖

 

អត្ថបទ៖ បុត្រា

មតិយោបល់