បែកធ្លាយ! សមាជិកក្រុមណាហ្គា ២រូបអាចប្តូរទៅរួមរស់ជាមួយក្លឹបល្បីចាយលុយធំ!

នូ មករា October 2, 2018


ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា កីឡាករ ២រូបរបស់ក្លឹបបាល់ទាត់ណាហ្គាដែលជាជើងឯកលីគកំពូលកម្ពុជា២០១៨ នឹងផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ចំណូលថ្មីមួយដែលកំពុងល្បីខាងចាយលុយធំដើម្បីប្រមូលយកកីឡាករល្អៗមករួមរស់ជាមួយខ្លួននោះ ។

ប្រភពព័ត៌មានដដែលបានបន្តថា សមាជិក ២រូបរបស់ក្រុមណាហ្គានេះ សុទ្ធតែជាយុវជនដែលមានសមត្ថភាពល្អ និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងក្រុមណាហ្គាសម្រាប់រដូវកាលនេះ ។ ក្នុងចំណោមអ្នកទាំងពីរ ក៏មានម្នាក់ជាខ្សែការពារដែលបានជាប់ជម្រើសជាតិជាច្រើនលើកផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់