ក្ដៅៗ! FFC បង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ខណៈក៏មាន ចាន់ វឌ្ឍនាកា ដែរ

នូ មករា October 2, 2018


ភ្នំពេញ៖ នៅមុននេះបន្ដិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទីម័រខាងកើតផ្លូវការហើយ ក្នុងនោះក៏មានវត្តមានកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ ។

សម្រាប់បញ្ជីឈ្មោះកីឡាករជម្រើសជាតិលើកទី២ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda គឺមានសមាជិក ២៤នាក់ ក្នុងនោះមានសមាជិកក្លឹបភ្នំពេញក្រោន ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ណាហ្គាវើល ៤នាក់, វិសាខា ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់ និងម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន មកពីក្លឹប Terengganu FC នៃលីគកំពូលម៉ាឡេស៊ី ។

ចំពោះកាលបរិច្ឆេទហ្វឹកហាត់ គឺគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗ ខណៈភារកិច្ចចំពោះមុខរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា គឺត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតក្នុងរយៈពេល ៤ថ្ងៃ ពោលគឺជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់