ចូលរួមទស្សនាជំនួបបិទរដូវកាលរវាង បឹងកេត និង ភ្នំពេញក្រោន ដោយឥតគិតថ្លៃ!

នូ មករា September 28, 2018


ភ្នំពេញ៖ ការប្រកួតចុងក្រោយនៃព្រឹត្តិការណ៍លីគកំពូលកម្ពុជាឆ្នាំ២០១៨ រវាងក្រុមបឹងកេត និង​ភ្នំពេញក្រោន នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងបើកឲ្យសាធារណជនបានចូលរួមទស្សនាដោយសេរី ពោលគឺមិនមានការលក់សំបុត្រនោះទេ ។

ជំនួបដ៏ជក់ចិត្តនៃគូសងសឹកទាំងពីរកំពុងអង្រួនអារម្មណ៍អ្នកគាំទ្រទាំងសងខាងយ៉ាងខ្លាំង ខណៈដែលក្រុមទាំងពីរត្រូវបានអ្នកនិយមកីឡាបាល់ទាត់កម្ពុជាចាត់ទុកថាជា គូប្រកួតដ៏ស្រួចស្រាវបំផុតប្រចាំលីគកម្ពុជា ឬអាចនិយាយបានថា ជាគូឯកប្រចាំប្រទេសតែម្តង ។ គួររំលឹកថា កាលពីជើងទី១ នៃលីគកំពូលឆ្នាំនេះក្រុមភ្នំពេញក្រោន បានរងបរាជ័យក្នុងលទ្ធផល ៣-២ ដូច្នេះនេះជាពេលវេលាសងសឹកសម្រាប់ក្រុមភ្ញៀវតែម្តង ស្របពេលដែលក្រុមម្ចាស់ផ្ទះបឹងកេតក៏មិនអាចបណ្តោយឲ្យខ្លួនចាញ់ដោយងាយឡើយ បន្ទាប់ពីតំណែងជើងឯកបានបាត់បង់ទៅហើយនោះ ៕

អត្ថបទ៖ មករា

មតិយោបល់