ដំរីសឹកថៃ ប្រកួតមិត្តភាពអន្តរជាតិ ២លើកមុនពាន AFF Suzuki Cup ឈានចូលមកដល់!

នូ មករា September 28, 2018


ថៃ៖ យោងតាមការប្រកួតរបស់សមាគមបាល់ទាត់ថៃ បានឲ្យដឹងថា ក្រុមជម្រើសជាតិថៃដែលមានរហស្សនាមថា ដំរីសឹក នឹងប្រកួតមិត្តភាពកម្តៅសាច់ដុំ ២លើកមុនព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែលជាការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍ឈានចូលមកដល់់ជាផ្លូវការ ។

តាមការគ្រោងទុកក្រុមខ្លាំងក្នុងតំបន់អាស៊ាននេះ នឹងជួបក្រុមជម្រើជាតិហុងកុងនាថ្ងៃទី១១ ខែតុលា មុននឹងបន្តជួបក្រុមទ្រីនីដេត និងតូបាកូ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បន្តទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គ្រូបង្វឹកលោក Milovan Rajevac បានបញ្ជាក់ថា នេះជាការប្រកួតដ៏សំខាន់កម្រិត A ដើម្បីជាការពិសោធពីសមត្ថភាពរបស់កីឡាករគ្រប់ៗរូបមុននឹងចូលរួមក្នុងព្រឹត្តិការណ៍ AFF Suzuki ដែលក្រុមជម្រើសជាតិថៃមានកាតព្វកិច្ចត្រូវការពារតំណែងជើងឯករបស់ខ្លួននោះ ។

សម្រាប់ឆ្នាំនេះវិញ ក្រុមដំរីសឹកថៃ ស្ថិតនៅក្នុងពូល B ជាមួយក្រុមឥណ្ឌូនេសុី ទីម័រខាងកើត សិង្ហបុរី និងហ្វីលីពីន ខណៈដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៨ ​ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ៕

អត្ថបទ៖ មករា

 

មតិយោបល់