អបអរសាទរ! ណាហ្គា លើកពានលីគកំពូលជាលើកទី៣ ក្រោយផ្តួលវិសាខា ២-១ មុននេះ!

នូ មករា September 23, 2018


ភ្នំពេញ៖ នៅទីបំផុតគេបានរកឃ់ើញក្រុមជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ហើយ បើទោះបីជាក្រុមនីមួយៗនៅសល់១ប្រកួតទៀតនៅក្នុងដៃដូចគ្នាក៏ដោយ ។ នៅក្នុងសប្តាហ៍ទី២១ នេះក្រុមការពារតំណែងជើងឯកឆ្នាំចាស់បឹងកេតបានភ្លាត់ស្មើជាមួយក្រុមម្ចាស់ផ្ទះខេមបូឌានថៃហ្គ័រ ក្នុងលទ្ធផល ២-២ ជាហេតុនាំឲ្យពួកគេត្រូវចាញ់ពិន្ទុក្រុមណាហ្គាតែម្តង ។

ជាមួយគ្នានេះ ក្រុមណាហ្គាក៏បានបន្តផ្តួលក្រុមចំណូលថ្មីវិសាខានាល្ងាចថ្ងៃទី២៣ ខែកញ្ញានេះដោយកីឡាករ  Bisan George រកបានទាំង ២គ្រាប់តែម្នាក់ឯង ចំណែកឯអ្នកចាំទី ស៊ូ យ៉ាទី បានសង្រ្គោះបាល់ពិន័យនៅនាទីទី៨៩ បានសម្រេចជាហេតុនាំឲ្យក្រុមណាហ្គាបានទទួលជ័យជម្នះ ​និងមានពិន្ទុលើសក្រុមបឹងកេត ៤ពិន្ទុតែម្តង ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយសម្រាប់ក្រុមណាហ្គាដែលបានវិលមកកាន់តំណែងជើងឯកលីគកំពូលសាជាថ្មីជាលើកទី៣ បន្ទាប់ពីខកខានគ្រងតំណែងនេះតាំងពីឆ្នាំ២០០៩ មកម្ល៉េះ និងកាលពីលើកទី១ គឺនាឆ្នាំ២០០៧ កន្លងមក ៕

អត្ថបទ៖ មករា

មតិយោបល់