បានមើលហើយ! BTV ទទួលបានសិទ្ធិផ្សាយការប្រកួតពាន AFF Suzuki Cup ឆ្នាំនេះ!

នូ មករា September 17, 2018


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឲ្យដឹងថា ស្ថានីយទូរទស្សន៍បាយ័ន ឬ BTV បានទទួលសិទ្ធិដើម្បីផ្សាយផ្ទាល់គ្រប់ការប្រកួតទាំងអស់របស់ពានរង្វាន់ AFF Suzuki Cup 2018 ពោលគឺទាំងពូល A និង B រហូតដល់វគ្គផ្ដាច់ព្រ័ត្រយកជើងឯកតែម្ដង។

សម្រាប់ព្រឹត្តិការណ៍នេះ ក្រុមគោព្រៃកម្ពុជាដែលស្ថិតនៅក្នុងពូល A ជាមួយក្រុមឡាវ ម៉ាឡេសុី វៀតណាម និងមីយ៉ាន់ម៉ា នោះ
នឹងចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួននាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខដោយត្រូវទទួលក្រុមម៉ាឡេសុី ដែលទើបតែយកឈ្នះជាមួយនឹងលទ្ធផល ៣-១ ក្នុុងការប្រកួតមិត្តភាពអន្តរជាតិកាលពីដើមសប្តាហ៍មុន ៕
អត្ថបទ៖ មករា

មតិយោបល់