រដ្ឋមន្ត្រីវ័យក្មេង សាយ សំអាល់ ក្លាយជាប្រធានកិត្តិយសក្លឹបបឹងកេត

នូ មករា September 13, 2018


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត ទើបតែបានប្រកាសជាផ្លូវការថា​ ឯកឧត្តម សាយ សំអាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ផ្ដល់​កិត្តិយស​ធ្វើ​ជា​ប្រធាន​កិត្តិយស​របស់​ក្លឹបបាល់​ទាត់​បឹងកេត​ចាប់​ពី​ពេល​នេះ​តទៅ។

លើស​ពី​នេះ​ទៅ​ទៀត​ ក្លិបបាល់​ទាត់​បឹងកេត​ និង​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា ​នឹង​ធ្វើ​ជា​ដៃ​គូ​សហការ​គ្នា​ ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​​បាល់ទាត់​ យុវជន​ និង​បរិស្ថាន​ផងដែរ។ សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ ជារដ្ឋមន្ត្រីវ័យក្មេងមួយរូបដែលទទួលបានទំនុកចិត្តខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវលើក្រសួងបរិស្ថាន ខណៈដែល ឯកឧត្តមក៏ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងកីឡា ៕

 

មតិយោបល់