ចូលរួមរីករាយ! ជារី ចន្ថាប៊ីន ទទួលបានបុត្រជាចំណងដៃ ស្របពេលជោគជ័យនៅម៉ាឡេសុី!

នូ មករា September 13, 2018


ភ្នំពេញ៖ ខ្សែបម្រើ-ការពាររបស់ក្រុមជម្រើសជាតិកម្ពុជា ជារី ចន្ថាប៊ីន បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងប្រកបដោយសុភមង្គលបន្ទាប់ពីមិត្តស្រីដ៏ស្រស់ស្អាតរបស់ខ្លួនកំពុងពរពោះបុត្រដំបូងរបស់អ្នកទាំងពីរ ស្របពេលដែលកីឡាករសញ្ជាតិខ្មែរ-បារាំង រូបនេះក៏កំពុងតែទទួលបានភាពជោគជ័យលើទឹកដីម៉ាឡេសុីដែរនោះ ។

 

គួររំលឹកថា សមាជិកក្រុម Terengganu FC រូបនេះ បានកសាងគ្រួសារជាមួយមិត្តស្រី Kate ដែលជាតារាបង្ហាញម៉ូដមួយរូបនោះអស់រយ:ពេលជាច្រើនឆ្នាំមកហើយដោយបច្ចុប្បន្នអ្នកទាំងពីរក៏កំពុងរួមរស់ជាមួយគ្នានៅក្នុងប្រទេសម៉ាឡេសុីតែម្តង ជាទីដែល ជារី ចន្ថាប៊ីន កំពុងតែទទួលបានប្រជាប្រិយភាពនឹងត្រូវបានទទួលស្គាល់ថា ជាកីឡាករបាល់ទាត់អាស៊ានមួយរូបដែលកំពុងទទួលបានជោគជ័យក្នុងលីគកំពូលម៉ាឡេសុី ឬ Malaysia Super League នោះ ៕

អត្ថបទ៖  មករា

មតិយោបល់