U14 ភ្នំពេញក្រោន ត្រៀមប្រកួតពានមួយនៅថៃឆាប់ៗនេះ!

នូ មករា September 12, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំរបស់ខ្លួនគ្រោងនឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ CP-Meiji Cup U-14 International Champions 2018 នាចុងឆ្នាំនេះនៅប្រទេសថៃពោលគឺមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេប៉ុន្តែនឹងមានក្រុមខ្លាំងមកពីថៃ ជប៉ុន កូរ៉េខាងត្បូង និងហុងកុងចូលរួម ។

សូមបញ្ជាក់ដែរថា ក្រុមដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាច្រើនប្រទេសដូចជា៖ ក្រុម Jubilo Iwata ក្រុម Fagiano Okayama មកពីប្រទេសជប៉ុន ក្រុម FC Seoul ប្រទេសកូរ៉េខាងត្បូង Kitchee SC ទីក្រុងហុងកុង ក្រុម Aspire Academy ប្រទេសកាតា និងមួយក្រុមទៀតមកពីប្រទេសថៃដែលមិនទាន់បានធ្វើការជម្រុះរកឃើញនៅឡើយ ៕

អត្ថបទ៖​ មករា

មតិយោបល់