Keisuke Honda: នេះជាទំនួលខុសត្រូវរបស់ខ្ញុំ ហើយយើងនឹងកែតម្រូវចំនុចខ្វះខាត!

នូ មករា September 10, 2018


ភ្នំពេញ៖ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Honda បានថ្លែងពាក់ព័ន្ធនឹងបរាជ័យក្នុងជំនួបជាមួយក្រុមម៉ាឡេុសុីនាល្ងាចនេះថា៖ «ទាក់ទងនឹងលទ្ធផលនេះ គឺជាទំនួលខុសត្រូវរបស់ខ្ញុំ ហើយយប់នេះ យើងនឹងរកឃើញចំនុចខ្វះខាត ហើយយើងសង្ឃឹមនឹងធ្វើបានល្អនៅការប្រកួតបន្ទាប់ ។»

 

តារាបាល់ទាត់ដែលបានវវិត្តន៍ខ្លួនជាគ្រូបង្វឹកក្រុមគោព្រៃរូបនេះបានបន្ថែមថា៖ «ខ្ញុំអបអរសាទរម៉ាឡេស៊ី ពួកគេសក្តិសមទទួលជ័យជម្នះថ្ងៃនេះ តែជាសំណងមិនល្អសម្រាប់យើង ក៏ប៉ុន្តែនិយាយជារួម ខ្ញុំពេញចិត្ត ចំពោះទម្រង់លេងរបស់កីឡាករកម្ពុជាថ្ងៃនេះ ។

Keisuke Honda បន្ថែមថា៖ «យើងព្យាយាមស្វែងរកចំណុចខ្សោយ ឬរកហេតុផល រាល់ពេលចាញ់ ហេតុអ្វីយើងចាញ់ តែពេលនេះខ្ញុំចង់និយាយពីចំណុចខ្លាំងរបស់កម្ពុជាច្រើនជាង ពីព្រោះយើងអាចបង្ហាញដល់អ្នកទាំងអស់គ្នា នូវអ្វីដែលយើងចង់លេង ជាក់ស្ដែង ៣០នាទីយើងធ្វើបានល្អ តែយើងត្រូវកែតម្រូវបន្ថែមទៀត ព្រោះបាល់ទាត់លេង ៩០នាទី ដែលត្រូវព្យាយាមធ្វើឲ្យកាន់តែល្អ ៕»

អត្ថបទ៖ បុត្រា

មតិយោបល់