គ្រូម៉ាឡេសុី៖ នេះជាបទពិសោធន៍ដ៏ល្អសម្រាប់ពេលជួបកម្ពុជាពាន AFF Suzuki Cup នាដើមខែវិច្ឆិកា

នូ មករា September 10, 2018


ភ្នំពេញ៖ ក្រោយយកឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ៣-១ រួចមក លោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេសុីបានថ្លែងថា៖ «ពិតជាល្អ ដែលយើងអាចវាយបកយកឈ្នះ បន្ទាប់ពីយើងធ្វើឲ្យបាត់បង់គ្រាប់បាល់, តែយើងសប្បាយចិត្ត ពេលកីឡាករខំប្រឹងមិនបោះបង់ឱកាស ។ យើងរំពឹងកីឡាករនឹងបន្ដការខំប្រឹង និងធ្វើបានល្អ សម្រាប់ការប្រកួតពានរង្វាន់អន្ដរជាតិផ្លូវការនាពេលខាងមុខ ។ »

លោកបានបន្ថែមថា៖ «ជាការពិត វាមិនមានជារឿងងាយស្រួលនោះទេ ពេលរៀបចំប្រព័ន្ធថ្មី គ្រូបង្វឹកថ្មី តែក៏មិនមែនជារឿងងាយស្រួលដែរ សម្រាប់ការយកឈ្នះកម្ពុជា ហើយយើងសង្ឃឹមកីឡាករនឹងយកបទពិសោធន៍ដ៏ល្អនេះ សម្រាប់ប្រើប្រាស់ពេលជួបកម្ពុជា ពេលបើកឆាកពាន AFF Suzuki Cup នាដើមខែវិច្ឆិកា ។»

 

 

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «វាមានផលវិជ្ជមាន និងអវិជ្ជមានជាច្រើន ដែលត្រូវកែតម្រូវ តែរយៈពេល ២ខែចុងក្រោយ យើងជឿជាក់ថា យើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ត្រៀម Suzuki Cup ។ ខ្ញុំមើលឃើញកីឡាករកម្ពុជាមានទឹកចិត្ត និងការប្រកួតប្រជែងខ្ពស់ តែកីឡាករខ្ញុំ ហាក់ផ្សាំនឹងស្ថានភាពបែបនេះ ដែលធ្វើឲ្យក្រុមយើងទទួលបានជ័យជម្នះក្នុងការប្រកួតថ្ងៃនេះ ។»

អត្ថបទ៖ បុត្រា

 

មតិយោបល់