Update: ជំនួបកម្ពុជា – ម៉ាឡេសុី នឹងពន្យារទៅប្រកួតនៅម៉ោង ៧.០០យប់វិញដោយសារបញ្ហាភ្លៀងធ្លាក់!

នូ មករា September 10, 2018


ភ្នំពេញ៖ ក្នុងពេលដែលភ្លៀងកំពុុងធ្លាក់មិិនទាន់ដាច់គ្រាប់នៅឡើយនោះ ព័ត៌មានបឋមដែលក្រុមការងារ CASMPORTS ទទួលបានគឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចលើកពេលការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមគោព្រៃកម្ពុជា និងជម្រើសជាតិម៉ាឡេសុីចំនួន ៣០នាទី ពោលគឺការប្រកួតនឹងចាប់ផ្តើមជាផ្លូវការនាវេលាម៉ោង ៧.០០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា នេះ ។

សូមបញ្ជាក់ថា មុនឈានដល់ការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានសម្ដែងនូវការគោរពគ្នាទៅវិញទៅមក តែក៏រំពឹងធ្វើបានល្អរៀងៗខ្លួនផងដែរ ។ ជាក់ស្ដែងលោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ី បានលើកឡើងថា ទោះបីម៉ាឡេស៊ី ធ្លាប់ជួបកម្ពុជា និងឈ្នះជាច្រើនលើកក៏ពិតមែន តែការឈ្នះនោះមិនមែនជារឿងងាយស្រួលនោះទេ ។ ម្យ៉ាងស្របពេលកម្ពុជា ទើបប្ដូរគ្រូបង្វឹកថ្មី ខណៈកីឡាករកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការលេង លោកជឿថា ជំនួបល្ងាចនេះ នឹងពិបាកជាក់ជាមិនខាន ៕

អត្ថបទ៖ មករា

មតិយោបល់