កម្ពុជា ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ លោក Beat Richner ក្នុងជំនួបមិត្តភាពល្ងាចនេះ

នូ មករា September 10, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា នៅក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេសុី នាល្ងាចថ្ងៃទី១០ ខែកញ្ញានេះ នឹងមានការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ លោក វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលបានទទួលមរណភាពនៅវេលាម៉ោង ២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីសបន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ ។

សូមបញ្ជាក់ថា ពិធីនេះប្រារព្ធឡើង ក្រោមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការគោរពចំពោះវីរភាពរបស់លោក Beat Richner ដែលបានលះបង់យ៉ាងធំធេងពេញមួយជីវិតក្នុងបុព្វហេតុសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ ៕

អត្ថបទ៖  មករា

 

មតិយោបល់