គួច សុកុម្ភៈ នឹងធ្វើជាប្រធានក្រុមកម្ពុជាក្នងជំនួបជាមួយម៉ាឡេសុីស្អែកនេះ!

នូ មករា September 9, 2018


ភ្នំពេញ៖ គ្រូបង្វឹកថ្មីក្រុមគោព្រៃកម្ពុជា លោក Keisuke Honda បានផ្តល់ទំនុកចិត្តដល់កីឡាករជើងចាស់ គួច សុកុម្ភៈ ដើម្បីបំពេញតួនាទីជាប្រធានក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបជាមួយក្រុមម៉ាឡេសុី នាថ្ងៃទី១០ ខែកញ្ញា ស្អែកនេះ ។

សូមរំឮកថា គួច សុកុម្ភៈ បានចាប់ផ្ដើមលេងបាល់ទាត់ដំបូង ក្នុងឆ្នាំ២០០៣ ឲ្យក្រុមយុវជនក្រសួងការពារជាតិ បន្ទាប់មកទើបផ្លាស់មកលេងឲ្យក្លឹបខេមរាកីឡា ចាប់ពីឆ្នាំ២០០៥-២០១០ មុនផ្លាស់លេងឲ្យក្លឹបភ្នំពេញក្រោន ពីឆ្នាំ២០១០-២០១៥ ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹបណាហ្គាវើល ចាប់តាំងពីឆ្នាំ២០១៥មក ។ ដូច្នេះក្នុងអាជីពមួយនេះ កុម្ភៈ កម្រផ្លាស់ប្ដូរក្លឹបណាស់ ។ លើសពីនេះ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានជាប់ជម្រើសជាតិពីឈុតយុវជន ដល់ឈុតធំ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ៕

មតិយោបល់