CAMSPORTS នឹងផ្សាយផ្ទាល់ជំនួបរវាង ភ្នំពេញក្រោន U17 និង Youngchester នៅព្រឹកស្អែក

នូ មករា September 8, 2018


ភ្នំពេញ៖ នៅវេលាម៉ោង ៨.៣០ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ទំព័រព័ត៌មានកីឡាខេមស្ប៉ត (CAMSPORTS) នឹងធ្វើការផ្សាយផ្ទាល់ពីការប្រកួតមិត្តភាពកម្តៅសាច់ដុំរវាងក្រុមម្ចាស់ផ្ទះគឺ ក្រុមថ្នាលយុវជនភ្នំពេញក្រោនអាយុក្រោម១៧ឆ្នាំ និងក្រុម Youngchester​ FT  ដែលនឹងប្រព្រឹត្តទៅនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN  ។

សម្រាប់ទស្សនជនក៏អាចចូលរួមទស្សនាដោយសេរីដើម្បីលើកទឹកចិត្តដល់ក្រុមទាំងពីរ ឬទស្សនាតាមរយៈការផ្សាយផ្ទាល់ក៏បាន ។  សូមរង់ចាំទស្សនាទាំងអស់គ្នា!

មតិយោបល់