ល្អមែនទែន! ជំនួបមិត្តភាព កម្ពុជា – ម៉ាឡេសុី នឹងមានសម្តែងល្ខោនខោលទៀតផង!

នូ មករា September 7, 2018


ភ្នំពេញ៖  យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នៅក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ម៉ាឡេសុី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១០ ខែកញ្ញា នេះក៏នឹងមានការសម្តែងល្ខោនខោលជូនទស្សនិកជនក្នុងអំឡុងសម្រាកវគ្គទី១ នៃការប្រកួតផងដែរ ។

ការសម្តែងទស្សនីយភាពវប្បធម៌នេះគឺជាផ្នែកមួយដើម្បីផ្សព្វផ្សាយពីកិត្យានុភាពសិល្ប:បូរាណខ្មែរផ្សារភ្ជាប់ជាមួយនឹងវិស័យកីឡា បន្ទាប់ពីមានការសំណូមពរយ៉ាងផុសផុលពីសំណាក់បណ្តាប្រជាជនកម្ពុជាពិសេសយុវវ័យតែម្តងនៅតាមបណ្តាញសង្គមហ្វេសប៊ុករួចមក ។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំរបស់ លោក  Keisuke Honda នឹងបើកទ្វារពហុកីឡដ្ឋានជាតិដើម្បីស្វាគមន៍ក្រុមភ្ញៀវម៉ាឡេសុីវេលាម៉ោង ៦.៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ ដែលជាជំនួបមិត្តភាពកម្តៅសាច់ដុំក្នុងដំណើរត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup នាចុងឆ្នាំនេះ ៕

អត្ថបទ៖  មករា

មតិយោបល់