ម៉ាឡេសុី ជួប ឆាយនីសតៃបុិ ថ្ងៃនេះ​មុនប៉ះ កម្ពុជា ថ្ងៃទី១០ ខាងមុខ!

នូ មករា September 7, 2018


អន្តរជាតិ៖ ក្រុមជម្រើសជាតិម៉ាឡេសុី នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឆាយនីសតៃបុិ ក្នុងការប្រកួតមិត្តភាពលើទឹកដីតៃវ៉ាន់នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ មុននឹងបន្តដំណើរមកជួបក្រុមគោព្រៃកម្ពុជានាថ្ងៃទី១០ ខែកញ្ញា ខាងមុខ ។

គួររំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានទម្លាក់ក្រុមឆាយនីសតៃប៉ិ នៅក្នុងព្រឹត្តិការណ៍ AFC Asian UAE 2019 កាលពីឆ្នាំ២០១៦កន្លងទៅ ដោយកាលណោះក្នុងជំនួបជើងទី១ នៃវគ្គជម្រុះបឋម កម្ពុជាបានត្រឹមស្មើក្នុងលទ្ធផល ២-២ ប៉ុុន្តែបានយកឈ្នះវិញក្នុងការប្រកួតក្នុងដីកម្ពុជាជាមួយនឹងលទ្ធផល ២-០ ។

ចំពោះក្រុមកម្ពុជា និងម៉ាឡេសុី វិញធ្លាប់បានជួបគ្នាលើកចុងក្រោយបំផុតនាឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ដោយកាលណោះក្រុមគោព្រៃ បានរងបរាជ័យជាមួយនឹងលទ្ធផល ៣-២ ៕

មតិយោបល់