វិសាខា ប្រកាសជ្រើសរើសក្រុមថ្នាលយុវជនអាយុក្រោម ១៧ឆ្នាំ

នូ មករា September 5, 2018


ភ្នំពេញ: ក្លឹបបាល់ទាត់វិសាខា បានប្រកាសជាផ្លូវការនៅលើបណ្តាញហ្វេសប៊ុករបស់ខ្លួនអំពីការជ្រើសរើសក្រុមថ្នាលយុវជនអាយុក្រោម ១៧ឆ្នាំដែលនឹងត្រូវបើកធ្វើតេស្តនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះវេលាម៉ោង ៨:០០ នាទីព្រឹក នៅកីឡដ្ឋាន​វិសាខា ។
 

សម្រាប់លក្ខណ្ឌចូលរួមគឺ: ត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០២, ត្រូវភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណ ឫសំបុត្រកំណើត (ច្បាប់ដើម) ចំពោះសម្លៀកបំពាក់ និងសំភារៈសំម្លៀបំពាក់ កីឡាពណ៍ខៀវ និងស្រោមជើង, ស្បែកជើងកីឡាបាល់ទាត់ (ការ៉ាមប៉ុង), សម្រាប់ការពារស្មង និងស្រោមដៃ (សម្រាប់អ្នកចាំទី) ៕

 

មតិយោបល់