ក្រុមបាល់ទាត់ខ្លាំង ៤ នៅអាសុីចូលរួមប្រកួតពាន GSB Bangkok Cup 2018 នៅថៃ

នូ មករា September 4, 2018


ថៃ៖  ក្រុមយុវជនជម្រើសជាតិខ្លាំងៗ ៤​ នៅក្នុងតំបន់អាសុីគឺចិន អារ៉ាប់រួមអេមីរ៉េត ហ្សកដានី  និងថៃ បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ GSB Bangkok Cup 2018 ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅពហុកីឡដ្ឋានជាតិ  Supachalasai Stadium ក្នុងរាជធានីបាងកក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ។

ការប្រកួតពានរង្វាន់អន្តរជាតិនេះធ្វើឡើងសម្រាប់យុវជនអាយុក្រោម ១៩ឆ្នាំក្នុងគោលដៅកម្តៅសាច់ដុំរៀងៗខ្លួនដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ AFC U19 ដែលនឹងធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនៅប្រទេសឥណ្ឌូនេសុី ៕

អត្ថបទ: មករា

មតិយោបល់