Keisuke Honda មកដល់កម្ពុជាមុននេះ ត្រៀមដឹកនាំបង្វឹកកូនក្រុមនៅថ្ងៃស្អែក!

នូ មករា September 3, 2018


ភ្នំពេញ: តារាបាល់ទាត់ Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី៣ ខែកញ្ញានេះដើម្បីត្រៀមដឹកនាំបង្វឹកកូនក្រុមរបស់ខ្លួនដោយគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែកទី៤ ខែកញ្ញា ឆ្នាំ២០១៨  ។

កីឡាករបាល់ទាត់ដ៏ល្បីនៅក្នុងតំបន់អាសុីនេះនឹងដឹកនាំបង្វឹកក្រុមកម្ពុជាដោយផ្ទាល់ជាមួយគ្រូជំនួយគឺលោក  Felix Agustin Gonzalez Dalmas ដើម្បីត្រៀមខ្លួនសម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី១០ ខែកញ្ញា ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

មតិយោបល់