បែកធ្លាយ! Honda មកកម្ពុជាថ្ងៃនេះដើម្បីបង្វឹកក្រុមគោព្រៃត្រៀមប៉ះម៉ាឡេសុី!

នូ មករា September 3, 2018


ភ្នំពេញ: តាមប្រភពជិតស្និទ្ធជាមួយនឹឹងតារាបាល់ទាត់ Keisuke Honda បានបញ្ជាក់ថា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញានេះដើម្បីត្រៀមដឹកនាំបង្វឹកកូនក្រុមរបស់ខ្លួនដោយគ្រោងនឹងចាប់ផ្តើមនៅថ្ងៃស្អែកទី៤ ខែកញ្ញា ឆ្នាំ២០១៨  ។

ប្រភពដដែលបានថ្លែងថា កីឡាករបាល់ទាត់ដ៏ល្បីនៅក្នុងតំបន់អាសុីនេះនឹងដឹកនាំបង្វឹកក្រុមកម្ពុជាដោយផ្ទាល់ជាមួយគ្រូជំនួយគឺលោក  Felix Agustin Gonzalez Dalmas ដើម្បីត្រៀមខ្លួនសម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី១០ ខែកញ្ញា ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

គួរបញ្ជាក់ថា Keisuke Honda ត្រូវបានឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អមដោយតំណែងគ្រូបង្គោលផងដែរ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីម្សិលមិញ តែអ្វីដែលឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺលោក Honda មកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាដោយស្ម័គ្រចិត្ត ពុំមានការយកប្រាក់ខែនោះទេ គ្រាដែលសហព័ន្ធបានត្រៀមនូវរាល់ការចំណាយ ការធ្វើដំណើរ ការស្នាក់នៅ និងធ្វើការងារក្នុងស្រុកដល់រូបគេ ទៅតាមនិយាមសហព័ន្ធអន្ដរជាតិ ៕

អត្ថបទ៖ វិវត្តន៍

មតិយោបល់