ក្ដៅៗ! បញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជាចេញហើយ តែគ្មាន ចាន់ វឌ្ឍនាកា ឡើយ

នូ មករា September 1, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដោយមានសមាជិកសរុប ២៣នាក់មកពី ៨ក្លឹប រួមទាំងកីឡាករ ធារី ចន្ថាប៊ីន ដែលកំពុងលេងឲ្យក្លឹប Terengganu FC របស់ម៉ាឡេស៊ីផងដែរ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគ្មានកីឡាករដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា ឡើយ ។

ក្នុងរជ្ជកាលថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុមថ្មីលោក Keisuke Honda គេឃើញវត្តមានកីឡាករទាំង ២៣នាក់ ក្រៅពី ធារី ចន្ថាប៊ីន មកពីក្លឹបក្រៅស្រុក រួមមានកីឡាករភ្នំពេញក្លឹប ៤នាក់, ណាហ្គាវើល ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់, វិសាខា ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់ និងកីឡាករមកពីក្លឹបប៉ូលិស ១នាក់ ។ យ៉ាងណាមិញក្នុងលិខិតឧទ្ទេសនាមកីឡាករនោះ សហព័ន្ធមិនបានបញ្ជាក់ពីថ្ងៃត្រូវប្រមូលផ្ដុំហ្វឹកហាត់នោះទេ ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករទាំង ២៣នាក់របស់ក្រុមគោព្រៃកម្ពុជា ដែលជ្រើសរើសដោយក្រុមការងារផ្ទាល់របស់លោក Keisuke Honda៖

អត្ថបទ៖ បុត្រា

មតិយោបល់