CAMSPORTS នឹងផ្សាយផ្ទាល់ជំនួបរវាង ភ្នំពេញក្រោន U17 និង KMH U17 នៅព្រឹកស្អែក

នូ មករា August 31, 2018


ភ្នំពេញ៖ នៅវេលាម៉ោង ៩.០០ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ទំព័រព័ត៌មានកីឡាខេមស្ប៉ត (CAMSPORTS) នឹងធ្វើការផ្សាយផ្ទាល់ពីការប្រកួតមិត្តភាពកម្តៅសាច់ដុំរវាងក្រុមម្ចាស់ផ្ទះគឺ ក្រុមថ្នាលយុវជនភ្នំពេញក្រោនអាយុក្រោម១៧ឆ្នាំ និងក្រុម KMH  អាយុក្រោម១៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅតារាងធំនៃកីឡដ្ឋាន RSN  ។

សម្រាប់ទស្សនជនក៏អាចចូលរួមទស្សនាដោយសេរីដើម្បីលើកទឹកចិត្តដល់ក្រុមទាំងពីរ ឬតាមរយៈការផ្សាយផ្ទាល់ក៏បាន ។  សូមរង់ចាំទស្សនាទាំងអស់គ្នា!

មតិយោបល់