ក្រុមនារីភ្នំពេញ ឡើងវគ្គផ្តាច់ព្រ័ត្រពានសហគមន៍ NERC 2018 នៅថ្ងៃស្អែកនេះ

នូ មករា August 27, 2018


ភ្នំពេញ: ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យុវជនយុវនារីជំនាន់ក្រោយដែលជាការប្រកួតកម្រិតសហគមន៍ក្នុងគោលដៅលើកទឹកចិត្តយុវជនកម្ពុជាចូលរួមក្នុងវិស័យកីឡាបាល់ទាត់ ដោយមានការសហការឧបត្ថម្ភដោយក្រុមការងារជាជនជាតិជប៉ុនផងដែរនោះ  ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះមាន ៨ក្រុមចូលរួម និងកំណត់យកត្រឹមកម្រិតអាយុក្រោម ១៩ឆ្នាំដោយបែងចែកជាក្រុមបុរស ៤ និងក្រុមនារី ៤ក្រុម ។ សម្រាប់ក្រុមភ្នំពេញក្រោន នឹងត្រូវប៉ះក្រុម NERC នាវេលាម៉ោង ៣.៣០ នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ស្អែកនេះនៅកីឡដ្ឋានខេត្តកណ្តាល ។

សម្រាប់ការប្រកួតនេះដែរ ក្រុមការងារយើងខ្ញុំកំពុងទំនាក់ទំនងគណ:កម្មការរៀបចំការប្រកួតដើម្បីធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMSPORTS ផងដែរដើម្បីជាការលើកទឹកចិត្ត និងចូលរួមផ្សព្វផ្សាយពីកីឡាបាល់ទាត់នារីនៅកម្ពុជា ៕

អត្ថបទ: មករា

មតិយោបល់