ក្លឹបបភ្នំពេញក្រោនចុះកុងត្រាជាមួយអ្នកចាំទីសញ្ជាតិ អេស្ប៉ាញ Abel Yebenes

លី រិទ្ធី January 11, 2016


ក្លឹបបភ្នំពេញក្រោនបានប្រកាសក្នុងការចុះកុងត្រាជាមួយអ្នកចាំទីសញ្ជាតិ អេស្ប៉ាញ Abel Yebenes សម្រាប់រដូវកាលថ្មីនេះ។ កីឡាករ Abel ដែលមានអាយុ ២០ ឆ្នាំ ធ្លាប់លេងនៅ Catalan 1st Division clubs UE Valls និង CE El Catllar នៅប្រទេសអេស្ប៉ាញរយៈពេល ២ ឆ្នាំ។ កីឡាកររូបនេះកើតនៅ Reus ដែលជាខេត្តនៃ Tarragona នៅតំបន់ Catalonia នៃប្រទេសអេស្ប៉ាញ ហើយចាប់ផ្តើមលេងបាល់ទាត់តាំងពី ៤ ឆ្នាំមកម្លេះ។ កីឡាកររូបនេះចំណាយពេល ១០ ឆ្នាំជាមួយក្រុម La Salle Reus មុននឹងចូលរួមជាមួយក្រុមយុវជននៅ Gimnastic de Tarragona ឥលូវនជស្ថិតនៅលីកលំដាប់ទី ២ នៃបាល់ទាត់អេស្ប៉ាញ។ កីឡាករ Abel ក៏បានលេងនៅ Nastic រយៈពេល ៤ ឆ្នាំ។ ប្អូនប្រុសរបស់កីឡាកររូបនេះគឺនៅក្រុមយុវជន Gimnastic។ Abel ក្នុងរូបភាពជាមួយ អនុប្រធានក្លឹបភ្នំពេញក្រោន Tommy Lim បន្ទាប់ពីចុះកុងត្រាជាមួយក្លឹបក្រោយការប្រកួតមិត្តភាពជាមួយក្លឹបណាហ្គាវើលម្សិលមិញ។

945875_10153249677320264_7493546333309679504_n

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត