Keisuke Honda បំពេញតួនាទីជាគ្រូបង្គោល និងអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា ២ឆ្នាំ

នូ មករា August 12, 2018


ភ្នំពេញ៖ យោងតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសសមាសភាពអ្នកគ្រប់គ្រង ឬចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានឱ្យដឹងថា កីឡាករ Keisuke Honda ដែលជាតារាបាល់ទាត់ជប៉ុនដ៏ល្បីល្បាញនៅទ្វីបអាសុីនោះនឹងបំពេញតួនាទីជាគ្រូបង្គោលផង និងអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជារយៈពេល ២ឆ្នាំដោយមិនយកកម្រៃនោះឡើយ ។

ម្ចាស់ក្លិបសូលទីឡូអង្គរ នេះបានឱ្យដឹងថា រូបគេចូលចិត្តកម្ពុជា និងមានគោលបំណងចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដើម្បីបង្កើតរបៀបលេងដ៏ច្បាស់លាស់មួយដល់ក្រុម និងចង់ផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ដល់ពិភពលោកផងដែរ ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រកម្ពុជាមួយចំនួនបានសម្តែងក្តីកង្វល់ខ្លះជុំវិញការដឹកនាំរបស់កីឡាកររូបនេះដោយសារតែរូបគេក៏កំពុងលេងនៅក្លឹប Melbourne Victory របស់ប្រទេសអូស្ត្រាលី ខណៈដែលខ្លះទៀតបានលើកឡើងថា Keisuke Honda ពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីដឹកនាំក្រុមជម្រើសជាតិនៅឡើយ ៕

អត្ថបទ៖ មករា

មតិយោបល់