គ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជាអាចមានប្រភពមកពីក្លឹបយក្សមួយនៅលីគកំពូលអង់គ្លេស?

នូ មករា August 11, 2018


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ គេនឹងបានស្គាល់ពីសមាសភាពនៃគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ខណៈដែលមានពាក្យចចាមអារ៉ាមបានលេចលឺថា គ្រូធំថ្មីនេះអាចមានប្រភពមកក្លឹបបាល់ទាត់ Arsenal របស់អង់គ្លេស ស្របពេលដែលអតីតគ្រូចាស់ Leonardo Vitorino ក៏បានបង្ហោះរូបភាពលោក Arsené Wenger អតីតអ្នកចាត់ការទូទៅរបស់ក្លឹបយក្សនេះអមជាមួយនឹងសារគួរឱ្យចាប់អារម្មណ៍ថា “Good Luck to Arsené Wenger !!
New Stadiums… Good salaries to the players and investment in youth Academies !!” ប៉ុន្តែមិនមានការបកស្រាយលម្អិតនោះទេ ។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាភាពសង្ស័យនោះឡើយ ព្រមគ្នានេះដែរក៏មានពាក្យលេចលឺដែរថា សមាជិកនៃក្រុមគ្រូបង្វឹកថ្មីនេះក៏មានសមាសភាពអតីតគ្រូជំនួយនៅក្រុមមួយដែលទើបតែបញ្ចប់បេសកកម្មនៃការប្រកួត FIFA World Cup 2018 នៅរុស្សុី ។  សូមបញ្ជាក់ថា មហាជនកម្ពុជានឹងបានជ្រាបច្បាស់បន្ទាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញសមាសភាពជាផ្លូវការនៅព្រឹកថ្ងៃស្អែកនេះក្នុងពិធីសន្និសីទនៅសណ្ឋាគារ Le Royal ដោយនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ៕

អត្ថបទ៖ មករា និង បុត្រា

មតិយោបល់