FFC នឹងប្រកាសគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្មី នាព្រឹកថ្ងៃអាទិត្យនេះ

នូ មករា August 10, 2018


ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កុងត្រាគ្រូបង្វឹកសញ្ជាតិប្រេស៊ីលោក Leonardo Vitorino មុនកាលកំណត់ កាលពីខែតុលា ឆ្នាំ២០១៧ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នឹងរៀបចំកម្មវិធីប្រកាសតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្មី នាវេលាម៉ោង ១១ព្រឹកថ្ងៃទី១២ ខែសីហានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដើម្បីត្រៀមដឹកនាំក្រុមរហស្សនាម “គោព្រៃកម្ពុជា” ចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។
សូមរំឮកថា លោក Leonardo ត្រូវបាន FFC បញ្ចប់កុងត្រាមុនពេលកំណត់ ក្រោយដឹកនាំបានជាង ៧ខែ តែទទួលលទ្ធផលមិនគាប់ប្រសើរ ។ បន្ទាប់មកសហព័ន្ធ បានសម្រេចតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ឲ្យដឹកនាំបណ្ដោះអាសន្ន ។ រហូតមកដល់ពេលនេះ ទើបមន្ដ្រីសហព័ន្ធជូនដំណឹងថា សហព័ន្ធនឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញវត្តមានគ្រូបង្វឹកថ្មី ប៉ុន្ដែមិនត្រូវបានបង្ហើបពីសមាសភាពឡើយ ។ ដូច្នេះចាំមើលតើគ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជា ឆ្នាំ២០១៨-២០១៩ គឺជាគ្រូបង្វឹកខ្មែរ ឬបរទេស?
អត្ថបទ៖ បុត្រា

 

មតិយោបល់