ផ្លូវការ៖ ច្រឹង ពលរដ្ឋ ក្លាយជាសមាជិកក្លឹបយក្ស Buriram United របស់ថៃ

នូ មករា August 9, 2018


ថៃ៖ កីឡាករវ័យក្មេងរបស់កម្ពុជា ច្រឹង ពលរដ្ឋ បានក្លាយជាសមាជិកក្លឹបយក្ស Buriram ដែលជាក្រុមខ្លាំងកំពូលមួយនៅក្នុងលីគកំពូលថៃជាផ្លូវការខណៈដែលរូបគេនឹងចូលបំពេញក្នុងកូតាកីឡាករអាស៊ានសម្រាប់រដូវកាលឆ្នាំ២០១៩ ក្រោយនេះជាមួយនឹងអាវលេខ ២៤ ។ ម្ចាស់ពានកីឡាករបាល់ទាត់ឆ្នើមប្រចាំលីគកំពូលកម្ពុជារដូវកាល២០១៧នេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Newin Chidchob ដែលជាម្ចាស់ក្លឹប Buriram United តែម្តង ។

សូមបញ្ជាក់ថា អតីតសមាជិកក្រុមក្រសួងការពារជាតិនេះបានទម្លាយភាពស្ងប់ស្ងាត់យ៉ាងគួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីបានរងការរិះគន់មួយចំនួនក្រោយការលើកឡើងដោយភាពមិនពេញចិត្តពីសំណាក់គ្រូបង្វឹក ក៏ដូចជាអ្នកចាត់ការទូទៅក្លឹបទ័ពរួចមក ។ យ៉ាងណាក៏ដោយ តាមរយៈសមិទ្ធិផលមួយនេះ ច្រឹង ពលរដ្ឋ បានក្លាយជាកីឡាករកម្ពុជាមួយរូបទៀតបន្ទាប់ពីកីឡាករ ឃឹម បូរី ដែលបានចូលរួមជាមួយក្លឹបនៅលីគកំពូលថៃដែលត្រូវបានទទួលស្គាល់ថាជាលីគបាល់ទាត់ដ៏ខ្លាំងមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ៕

អត្ថបទ៖ មករា

មតិយោបល់