ភ្នំពេញក្រោន រួមចំណែក ៥០% ពីការលក់សំបុត្រប្រកួតថ្ងៃស្អែកជូនជនរងគ្រោះនៅស្ទឹងត្រែង

នូ មករា August 3, 2018


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ទឹកប្រាក់ ៥០%ដែលទទួលបានពីការលក់សំបុត្រចូលរួមទស្សនាជំនួបរវាងក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦.០០ ល្ងាចថ្ងៃសោរ៍ ទី៤ ខែសីហាស្អែកនេះក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជានឹងត្រូវបរិច្ចាគជូនមូលនិធិ We Are One Donation ដើម្បីឧបត្ថម្ភជូនជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ដែរថា ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្សធម៌ដោយក្រៅពីកម្មវិធីចែករំលែកបទពិសោធន៍ពីកីឡាបាល់ទាត់ដល់បណ្តាកុមារ ឬយុវជននៅតាមខេត្តហើយនោះ ក្លឹបមួយនេះក៏បានកំណត់ដែរថា រាល់ចំណូល ១០%ពីការលក់សំបុត្រគ្រប់ការប្រកួតក្នុងដីរបស់ខ្លួននឹងឧបត្ថម្ភជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់