AFF U16៖ កម្ពុជា ចាញ់ទីម័រខាងកើត ២-១ មុននេះ

នូ មករា August 2, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជាបានរងបរាជ័យក្នុងលទ្ធផល ២-១ នាជំនួបជាមួយក្រុមជម្រើសជាតិ U16ទីម័រខាងកើត នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០២ ខែសីហានេះ ដែលជាការប្រកួតទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U16 Championship 2018 ប្រចាំពូលA នៅប្រទេសឥណ្ឌូនេស៊ី ។

បរាជ័យនេះនាំឱ្យក្រុមគោព្រៃជំទង់កម្ពុជាមាន ៣ពិន្ទុក្នុងដៃបន្ទាប់ពីចាញ់ ២ប្រកួត ពោលគឺក្នុងជំនួបបើកឆាកបានចាញ់វៀតណាម ១-០ និងចាញ់ក្រុមទីម័រថ្ងៃនេះ ប៉ុន្តែបានយកឈ្នះក្រុម U16ហ្វីលីពីន ៥-១ វិញកាលពីចុងសប្តាហ៍មុន ។ សូមរំលឹកដែរថា ២ប្រកួតកន្លងមក ទីម័រខាងកើត មិនធ្លាប់ឈ្នះ ឬស្មើកម្ពុជាឡើយ ដោយក្នុងឆ្នាំ២០១៦ កម្ពុជាបានយកឈ្នះ ៣-០ និងកាលពីឆ្នាំ២០១៧ កម្ពុជាបានបន្តឈ្នះ ១-០ ទៀត ៕

អត្ថបទ៖ មករា

មតិយោបល់