ក្លឹប បឹងកេតអង្គរ បង្ហាញកីឡាករលេខ ៧ ថ្មី!!!

លី រិទ្ធី January 3, 2016


ក្លឹប បឹងកេតអង្គរ បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ថា៖ ក្លឹបបានចុះកិច្ចសន្យារយៈពេលមួយរដូវកាលជាមួយខ្សែបម្រើប្រយុទ្ធ សញ្ជាតិ ជប៉ុន វ័យ ២៣ ឆ្នាំ Kazuki Tatsuta ហើយ។ កីឡាករដែលមានឈ្មោះហៅក្រៅថា “Kazu” បានបង្ហាញទម្រង់លេងយ៉ាងល្អព្រមទាំងទទួលបានការពេញចិត្តពី លោកគ្រូបង្វឹកនិង ថ្នាក់ដឹកនាំក្លឹប ក្នុងអំឡុងពេលប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015។ Kazu បានចូលលេងឱ្យបឹងកេតអង្គរទល់នឹងក្លឹប Yangon United, Becamex Binh Duong និង Buriram United ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់រដូវកាលឆ្នាំ ២០១៦ នេះកីឡាករ Kazu នឹងពាក់អាវលេខ ៧ របស់ក្លឹបក្រោយការចាកចេញរបស់កីឡាករ កែវ សុខផេង។ កីឡាករ Kazu បានបង្ហាញចំណាប់អារម្មណ៍ក្រោយទទួលបានកិច្ចសន្យាថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយជាសមាជិកផ្លូវការរបស់បឹងកេតអង្គរ ពីព្រោះបឹងកេតអង្គរជាក្រុមល្អផ្ដាច់គេនៅកម្ពុជា”។ មុនមកចូលរួមជាមួយក្លឹប បឹងកេតអង្គរ Kazu លេងឱ្យក្រុម Albirex Niigata Phnom Penh FC ក្នុងរដូវកាល ២០១៤ និង ក្លឹប ក្រសួងការពារជាតិក្នុងរដូវកាល ២០១៥។ 

12400950_1093199517391808_1593012134640297964_n

ប្រភព និង រូបភាព៖ Boeung Ket Football Club

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត