AFF U16៖ កម្ពុជា អាចរក្សាកំណត់ត្រាឈ្នះទីម័រខាងកើតបានទេរសៀលនេះ?

នូ មករា August 2, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U16ទីម័រខាងកើត នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០២ ខែសីហានេះ នៅក្នុងប្រកួតទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U16 Championship 2018 ប្រចាំពូលA នៅប្រទេសឥណ្ឌូនេស៊ី ។

នេះគឺជាជំនួបលើកទី៣ របស់ក្រុមទាំងពីរក្នុងព្រឹត្តិការណ៍យុវជនប្រចាំតំបន់មួយនេះ ខណៈលទ្ធផល ២ប្រកួតកន្លងមក ទីម័រខាងកើត មិនធ្លាប់ឈ្នះ ឬស្មើកម្ពុជា ពោលគឺឈ្នះ២០១៦ កម្ពុជាឈ្នះ ៣-០ និងឆ្នាំ២០១៧ កម្ពុជាឈ្នះ ១-០ ។  ដូច្នេះចាំមើល តើរសៀលនេះលោក Lee Tae Hoon អាចដឹកនាំក្រុមគោព្រៃជំទង់កម្ពុជាដណ្ដើម ៣ពិន្ទុ ដើម្បីរក្សាកំណត់ត្រាឈ្នះបានទេ?
គួរបញ្ជាក់ថា នេះក៏ជាប្រកួតទី៣ របស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងពានរង្វាន់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នេះដែរ គ្រាដែលលទ្ធផល ២ប្រកួតបើកឆាកគឺចាញ់វៀតណាម ១-០ និងឈ្នះក្រុម U16ហ្វីលីពីន ៥-១ ។ តាមរយៈការប្រកួត ២ប្រកួតដំបូង ក្រុមគោព្រៃជំទង់កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយលោក Lee Tea Hoon ក៏រំពឹងកូនក្រុម នឹងបន្ដធ្វើបានល្អ នៅក្នុងជំនួបក្រុម U16ទីម័រខាងកើត នារសៀលនេះផងដែរ ៕ អត្ថបទ៖ បុត្រា

 

មតិយោបល់