AFF U16: គោព្រៃជំទង់កម្ពុជា ផ្តួល U16ហ្វីលីពីន ៥-១ មុននេះ

នូ មករា July 31, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U16ហ្វីលីពីន ក្នុងលទ្ធផល ៥-១ ក្នុងព្រឹត្តិការណ៍ AFF U-16 BOYS CHAMPIONSHIP 2018 នៅក្នុងការប្រកួតនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ ។ បីពិន្ទុនេះទទួលបានបន្ទាប់ពីក្រុមគោព្រៃជំទង់ទើបតែបានរងបរាជ័យក្នុងការប្រកួតបើកឆាកពូលA ដោយចាញ់ក្រុមការពារតំណែងជើងឯកវៀតណាម ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។

មែនទែនទៅ នេះគឺជាលើកទី៤ ហើយ ដែលកម្ពុជា និងហ្វីលីពីន បានជួបគ្នាក្នុងវគ្គជម្រុះតាមពូល ប៉ុន្ដែលទ្ធផលជួបគ្នា ៣លើកកន្លងមក ហ្វីលីពីនមិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើកម្ពុជានោះទេ ពោលគឺឆ្នាំ២០០២ កម្ពុជាឈ្នះ ១-០, ឆ្នាំ២០១១ កម្ពុជាឈ្នះ ២-១ និងឆ្នាំ២០១៧ កម្ពុជាឈ្នះ ៤-០ ។ តាមរយៈលទ្ធផលនេះ សបញ្ជាក់ឲ្យឃើញថា កម្ពុជាមានរំពឹងខ្ពស់ ស្របពេលពួកគេបានបង្ហាញទម្រង់យ៉ាងល្អ ពេលជួបវៀតណាមថ្ងៃមុន ។

មតិយោបល់