ពាន Hun Sen Cup ចាប់គូវគ្គ ១/៤ រួចហើយ ខណៈក្រុមក្រោន ប៉ះអង្គរថាយហ្គឺរ…!

គឹម ហុក July 23, 2018


ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ រដូវកាលទី១២ បានបញ្ចប់ការចាប់គូប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រហើយ ខណៈការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែសីហា និងជើងទី២ ប្រកួតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ។

សម្រាប់លទ្ធផលចាប់គូ គឺក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមអង្គរថាយហ្គឺរ, ក្រុមបឹងកេត ជួបក្រុមណាហ្គាវើល, ក្រុមក្រសួងការពារជាតិ ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមទទួលបានជ័យជម្នះរវាងក្រុមយុវជនសាលាបាល់ទាត់ជាតិ U18បាទី និងខេត្តកោះកុង ដែលត្រូវប្រកួតជើងទី២ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់