អ្នកចាំទី អេឡិច យូ៖ យុវជនរបស់ក្រោនមានការតាំងចិត្ត និងសហការគ្នាល្អទោះបីខ្ចីបទពិសោធន៍!

នូ មករា July 19, 2018


ភ្នំពេញ៖ កីឡាករ អេឡិច យូ អ្នកចាំទីក្រុមភ្នំពេញក្រោន បានថ្លែងក្រោយការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជាថា រូបគេសង្កេតឃើញយុវជនភ្នំពេញក្រោនពិតជាធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតពានសម្តេចហ៊ុន សែន ទាំងពីរជើងក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះ​ បន្ទាប់ពីបានយកឈ្នះក្រុមអគ្គិសនីកម្ពុជាដែលជាក្រុមមានធនធានយុវជន ក៏ដូចជាកីឡាករខ្មែរល្អៗរួចមកនោះ ។

កីឡាករសញ្ជាតិខ្មែរ-បារាំងនេះបានថ្លែងថា៖ ” ខ្ញុំយល់ថាកីឡាករខ្មែររបស់យើងធ្វើបានល្អជាងការប្រកួតក្នុងលីគ ពួកគេសហការគ្នា ហើយបង្ហាញទម្រង់លេងមួយដែលចុះសម្រុង និងស្វិតស្វាញ ជារួមគឺយើងអាចធ្វើការជាមួយគ្នាបានល្អណាស់! ហើយខ្ញុំសង្ឃឹមថា ក្រុមយើងនឹងខិតខំកាន់តែខ្លាំងសម្រាប់ការប្រកួតវគ្គបន្ទាប់ទៀតព្រោះឱកាសនៅលីគកំពូលមិនជាល្អនោះឡើយ ។”

សូមបញ្ជាក់ថា អ្នកចាំទីវ័យ ២៤ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមភ្នំពេញក្រោនកាលពីដើមរដូវកាលនេះ ជាមួយនឹងក្តីសង្ឃឹមថានឹងអាចជួយក្រុមភ្នំពេញក្រោនទទួលបានលទ្ធផលល្អ សម្រាប់ឆ្នាំនេះក៏ប៉ុន្តែនាប៉ុន្មានប្រកួតចុងក្រោយ រូបគេបានរបូតគ្រាប់បាល់ជាច្រើនដែលនាំឱ្យរូបគេមិនសប្បាយចិត្តរបស់ក្រុមនោះទេ ប៉ុន្តែគេបានប្តេជ្ញាថា នឹងព្យាយាមធ្វើឱ្យបានល្អនៅក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុន​ សែន ស្របពេលដែលភ្នំពេញក្រោនបានឈានចូលដល់វគ្គ ៨ក្រុមចុងក្រោយហើយ ៕

អត្ថបទ៖ មករា

មតិយោបល់