ក្រុមនារីជម្រើសជាតិថៃ លើកពាន AFF ជាលើកទី៤ ក្រោយផ្តួលក្រុមអូស្ត្រាលី ៣-២ ម្សិលមិញ!

នូ មករា July 14, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់នារីជម្រើសជាតិថៃបានគ្រងតំណែងជើងឯកជាលើកទី៤ក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 បន្ទាប់ពីបានផ្តួលក្រុមខ្លាំងអូស្ត្រាលីក្នុងលទ្ធផល ៣-២ នាវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា​រួចមក ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅក្នុងការប្រកួតចុងក្រោយនេះ ក្រុមជម្រើសជាតិអូស្ត្រាលីបាននាំមុខមុនដល់ទៅ ២គ្រាប់ ប៉ុន្តែត្រឹមរយៈពេលតែ ១៤នាទីប៉ុណ្ណោះ (នាទី៥៩, ៧០ និង ៧៣)ក្រុមនារីជម្រើសជាតិថៃបានវាយបកវិញរហូតដល់ទៅ ៣គ្រាប់ដើម្បីដណ្តើមជ័យជម្នះតែម្តង ។

ជាមួយនឹងជ័យជម្នះរបស់ខ្លួនក្រុមដែលមានរហស្សនាមថាច្បាកែវនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២លានបាតអមដោយការអបអរសាទរពីប្រជាជនថៃទូទាំងប្រទេស ខណៈដែលពួកគេក៏នឹងត្រូវបន្តហ្វឹកហាត់ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាសុី ឬ​ Asia Games ជាបន្តទៀតនៅខែសីហាខាងមុខ ៕

អត្ថបទ៖ មករា

មតិយោបល់