ក្លឹបជប៉ុន Consadole Sapporo សម្រេចទិញផ្តាច់ Messi Jay ជាផ្លូវការ! 

នូ មករា July 13, 2018


ជប៉ុន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានរបស់ថៃ បានឱ្យដឹងថា ក្លឹបនៃលីគកំពូលជប៉ុន Consadole Sapporo  បានសម្រេចដោយជោគជ័យក្នុងការនាំយកកីឡាករថៃ Chanathip Songkrasin ឬ Messi Jay មកចូលរួមជាផ្លួវការតាមរយៈការទិញកីឡាកររូបនេះយកពីក្លឹប SCG Muangthong United ក្នុងតម្លៃបិទជិតមួយ ខណៈដែលក្លឹបដ៏ធំរបស់ថៃនេះបានប្រកាសដែរថា រូបគេនឹងលេងជាកីឡាករខ្ចីជើងទៀតហើយ ខណៈដែលកិច្ចសន្យាផ្លូវការនឹងត្រូវធ្វើឡើងនាអំឡុងខែកុម្ភៈឆ្នាំ២០១៩ ខាងមុខ ។

យោងតាមប្រភពដដែលបានបញ្ជាក់ថា ក្លឹប Consadole Sapporo ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំណោះសមត្ថភាពរបស់កីឡាករវ័យក្មេងរូបនេះស្របពេលដែលរូបគេក៏កំពុងស្ថិតក្នុងការតាមប្រមាញ់ពីសំណាក់បណ្តាក្លឹបបាល់ទាត់មួយចំនួននៅក្នុងតំបន់អឺរ៉ុបផងដែរ ។ ចំពោះក្លឹបថៃ SCG Muangthong United វិញបានថ្លែងថា នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់កីឡាករថៃដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងបង្ហាញឱ្យឃើញថា កីឡាករថៃមានសមត្ថភាពអាចប្រកួតប្រជែងក្នុងកម្រិតតំបន់អាសុី ក៏ដូចជាកម្រិតពិភពលោកបាននាពេលអនាគត ៕

អត្ថបទ៖ មករា

មតិយោបល់