កៅអី Top-8 នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៣ គ្មានការប្រែប្រួលឡើយ!

នូ មករា July 9, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១៣ ហើយ ប៉ុន្ដែលទ្ធផលតារាងពិន្ទុបណ្ដោះអាសន្ន សម្រាប់កៅអីចំណាត់ថ្នាក់ ៨ក្រុមដំបូង(Top-8) គឺរក្សានៅដដែល មិនមានការប្រែប្រួលនោះទេ ទោះបីការប្រកួតសុទ្ធតែបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ មិនមានស្មើគ្នាក៏ដោយ ។
   
សម្រាប់លទ្ធផលការប្រកួតសប្ដាហ៍ទី១៣ រួមមានក្រុមបឹងកេត បានយកឈ្នះវេស្ទើន ៥-១, ណាហ្គាវើល យកឈ្នះក្រុមអគ្គិសនីកម្ពុជា ២-០, វិសាខា ឈ្នះក្រុមអង្គរថាយហ្គឺរ ៤-១, ក្រសួងការពារជាតិ វាយបកឈ្នះភ្នំពេញក្រោន ៥-១, ព្រះខ័នរាជស្វាយរៀង លត់ក្រុមប៉ូលិស ៤-០ និងក្រុមសូលទីឡូអង្គរ យកឈ្នះអាស៊ីអឺរ៉ុប ដោយលទ្ធផល ១-០ ។
 
ផ្អែកតាមលទ្ធផលនេះ បឹងកេតបន្ដឈរកំពូលតារាងមាន ៣៣ពិន្ទុ, ណាហ្គាវើលឈរលេខ២ មាន ៣១ពិន្ទុ, វិសាខា ឈរលេខ៣ មាន ២៩ពិន្ទុ, ក្រសួងការពារជាតិ ឈរលេខ៤ មាន ២៧ពិន្ទុ, ភ្នំពេញក្រោនឈរលេខ៥ មាន ២១ពិន្ទុ, ប៉ូលិសឈរលេខ៦ មាន ២០ពិន្ទុ, អាស៊ីអឺរ៉ុបឈរលេខ៧ មាន ១៨ពិន្ទុ និងក្រុមព្រះខ័នរាជស្វាយរៀងឈរលេ៨ មាន ១៧ពិន្ទុ ។ រីឯក្រុមមិនទាន់មានពិន្ទុរាប់សោះ គឺក្រុមវេស្ទើន ដែលឈរបាត់តារាង ក្រោយឆ្លងកាត់ ១៣ប្រកួតចាញ់គ្រប់ប្រកួតទាំងអស់ ៕
អត្ថបទ៖ បុត្រា

មតិយោបល់