AFF U19: កម្ពុជា បាត់បង់ ៣ពិន្ទុ ក្រោយចាញ់ក្រុមខ្លាំងម៉ាឡេសុីមុននេះ

នូ មករា July 4, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានរងបរាជ័យនៅក្នុងជំនួបជាមួយក្រុមខ្លាំងម៉ាឡេស៊ី នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងការប្រកួតទី២ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U19 Championship 2018 ពូលB នៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលទ្ធផល ២-០ ។

ជាមួយនឹងការបាត់បង់ ៣ពិន្ទុនេះក្រុមកម្ពុជាកំពុងមាន ៣ពិន្ទុក្នុងដៃដែលទទួលបានកាលពីដើមសប្តាហ៍បន្ទាប់ពីបានលត់ក្រុម U19ប្រ៊ុយណេ ៥-០ រួចមក ខណៈដែលនៅក្នុងការប្រកួតបន្ទាប់ទៀតក្រុមកម្ពុជានឹងត្រូវជួបក្រុមមីយ៉ាន់ម៉ានាថ្ងៃទី៦ ខាងមុខនេះ ៕

អត្ថបទ៖ មករា

មតិយោបល់