សោកស្ដាយ! ក្រុមបាល់ទាត់នារី បរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ៤-០

នូ មករា July 3, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ សម្រាប់ប្រកួតទី២ នៃពូលA ក្នុងព្រឹត្តិការណ៍បាល់ទាត់ស្រ្ដីពានរង្វាន់ AFF Women’s Championship 2018 បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិនារីម៉ាឡេស៊ី ៤-០ នៅយប់ថ្ងៃទី០២ ខែកក្កដានេះ ។
បរាជ័យនេះ អាចធ្វើឲ្យក្រុមរបស់លោក មាស សំអឿន ប្រឈមនឹងហានិភ័យខ្ពស់ ទោះពីមាន ៣ពិន្ទុក្នុងដៃក៏ដោយ ព្រោះ ២ប្រកួតនៅសល់ ក្រុមបាល់ទាត់នារីកម្ពុជា សុទ្ធតែត្រូវជួបក្រុមជើងខ្លាំង គឺមានក្រុមបាល់ទាត់នារីថៃ និងក្រុមកីឡាការិនីមាឌធំៗអូស្ដ្រាលី ដែលនឹងត្រូវជួបគ្នា នាថ្ងៃទី០៤ និងថ្ងៃទី០៦ ខែកក្កដាខាងមុខនេះ ។
សម្រាប់លទ្ធផលបណ្ដោះអាសន្នក្នុងពូល A ពេលនេះមាន ៤ក្រុមហើយ ដែលកំពុងកាន់ ៣ពិន្ទុស្មើគ្នា រួមមានក្រុមបាល់ទាត់នារីកម្ពុជា, ម៉ាឡេស៊ី, អូស្ដ្រាលី និងក្រុមបាល់ទាត់នារីថៃ ដែលទើបលត់ក្រុមកីឡាការិនីទីម័រខាងកើត ដោយលទ្ធផល ៨-០កាលពីល្ងាចមិញ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់