AFF U19: គោព្រៃជំទង់ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយក្រុមប្រ៊ុយណេ ល្ងាចនេះ!

នូ មករា July 2, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ U19 ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៧ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះនៅកីឡដ្ឋាន JoKo Samudro Stadium ក្នុងទីក្រុង Surabaya សម្រាប់ការប្រកួតដំបូងរបស់ខ្លួននាវគ្គជម្រុះពូលនៃព្រឹត្តិការណ៍ AFF U19 Championship 2018  ដែលជាការប្រកួតដណ្តើមពានរង្វាន់កម្រិតយុវជនដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍ ហើយនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ។

សូមបញ្ជាក់ថាដែរថា ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នងពូល B ជាមួយក្រុមមីយ៉ាន់ម៉ា, មាឡេសុី, ទីម័រ និង ប្រ៊ុយណេ ។ ក្នុងដំណាក់កាលត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រុមកម្ពុជាក៏បានបោះជម្រុំហ្វឹកហាត់នៅក្នុងប្រទេសវៀតណាមផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់