AFF U19: កម្ពុជា ប៉ះ ប្រ៊ុយណេ ក្នុងការប្រកួតដំបូងល្ងាចថ្ងៃស្អែក

នូ មករា July 1, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់ U19 ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៧ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីក្រុង Surabaya ក្នុងវគ្គជម្រុះពូលនៃព្រឹត្តិការណ៍ AFF U19 Championship 2018  ដែលជាការប្រកួតដណ្តើមពានរង្វាន់កម្រិតយុវជនដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍  ហើយគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ។

សូមបញ្ជាក់ថាដែរថា ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នងពូល B ជាមួយក្រុមមីយ៉ាន់ម៉ា, មាឡេសុី, ទីម័រ និង ប្រ៊ុយណេ ។ ក្នុងដំណាក់កាលត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រុមកម្ពុជាក៏បានបោះជម្រុំហ្វឹកហាត់នៅក្នុងប្រទេសវៀតណាមផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់