AFF Women: ចប់វគ្គទី១: ក្រុមរំដួលកម្ពុជា នាំមុខក្រុមទីម័រខាងកើត ៧-០

នូ មករា June 30, 2018


ឥណ្ឌូនេសុី៖ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមទីម័រខាងកើតជាមួយនឹងលទ្ធផល ៧-០ ក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍ AFF Women’s Championship 2018 ខណៈដែលក្រុមកម្ពុជាបាននាំមុខគូប្រជែងមុនក្នុងវគ្គទី១ ដល់ទៅ ៧គ្រាប់។ ជាមួយគ្នានេះ ប្រធានក្រុមគឺកីឡាករ ហួត គឹមហុង ទាត់បញ្ចូលទីបាន ៤គ្រាប់តែម្នាក់ឯង ចំណែកឯកីឡាការិនី បាន ជាវៃ រកបាន ៣គ្រាប់ផងដែរ ។

គួររំលឹកដែរថា  ក្រុមរំដួលកម្ពុជាដែលមានមាឌល្អិត និងវ័យក្មេងទាំងនេះស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំងៗដូចជា៖ អូស្ត្រាលី, ថៃ, ម៉ាឡេសុី និងទីម័រជាដើម ។ យ៉ាងណាក៏ដោយ ពួកគេមិនមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះមុខគូប្រកួតនោះទេ ផ្ទុយទៅវិញម្នាក់ៗសុទ្ធតែមានការតាំងចិត្តក៏ដូចជាឆន្ទៈខ្ពស់ក្នុងការប្រកួតដណ្តើមពានបាល់ទាត់នារីដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះ ៕

អត្ថបទ៖ មករា

មតិយោបល់