ក្ដៅៗ! ស្វាយរៀង បញ្ចប់កុងត្រាកីឡាករបរទេស ៣រូប មុនសន្និសីទសារព័ត៌មានខ្លួនចាប់ផ្ដើម

នូ មករា June 29, 2018


ភ្នំពេញ៖ កីឡាករបរទេស ៣រូប រួមមានកីឡាករ Trevin Ceaser, Shane Booysen និង Hyun Whoo ដែលជាកម្លាំងស្នូលមួយដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានក្លឹបកំពុងឈរលេខរៀងទី៨ នេះ ប្រកាសបញ្ចប់កិច្ចសន្យាហើយ ។ នេះបើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា «ក្លឹបចង់ប្រកាសថា Trevin Ceaser, Shane Booysen និង Hyun Whoo បានចែកផ្លូវពីក្លឹបហើយ។ យើងសូមអរគុណពួកគេចំពោះការខិតខំ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះក្លឹប ហើយយើងសង្ឃឹមថា ពួកគេនឹងមានសំណាងល្អសម្រាប់អនាគត» ។

ការប្រកាសព័ត៌មានគួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងស្របពេលក្លឹបត្រៀមរៀបចំសន្និសីទសារព័ត៌មានបង្ហាញសមាជិកថ្មី នៅភោជនីយដ្ឋានទន្លេបាសាក់មួយ នាព្រឹកថ្ងៃសុក្រនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់